ពិធីបើកសម្ពោធ CCAS និងវេទិកាអភិវឌ្ឍមុខវិជ្ជាឯកទេសពិភពលោក ប្រារឰនៅសកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2022-05-07

នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ពិធីបើកសម្ពោធ Consortium for Country and Area Studies (CCAS) និងវេទិកាអភិវឌ្ឍមុខវិជ្ជាឯកទេសពិភពលោក បានប្រារឰជាផ្លូវការនៅសកលវិទ្យាល័យភាសាបរទេសប៉េកាំង ។

CCAS នេះត្រូវបានផ្តួចផ្តើមឱ្យបង្កើតឡើងដោយសម្ព័នសកលវិទ្យាល័យភាសាបរទេសទូទាំងពិភពលោក(GAFSU) GAFSU ជាសម្ព័ន្ធសិក្សាស្រាវជ្រាវអន្តរជាតិមួយដែលមានការចូលរួមពីអ្នកសិក្សាស្រាវជ្រាវប្រទេសចំនួន ១៨១ និងគ្របដណ្តប់នូវភាសាជាង ១០០ មុខ ក្រោមទស្សនទាន“បង្កើនការយោគយល់អន្តរជាតិ រួមគ្នាកសាងអនាគតដ៏ភ្លឺស្វាង) ។

ឯកឧត្តម យ៉ាង តាន ប្រធានក្រុមប្រឹក្សា GAFSU និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងសុន្ទរកថាស្វាគមន៍ និងចែករំលែកយោបល់អំពីការបង្កើត CCAS នេះ ។ ទី១-ដោះស្រាយបញ្ហា និងចែករំលែកាលានុវត្តភាពលើពិភពលោក ត្រូវជំរុញការធ្វើកិច្ចសហប្រតិបត្តិការរវាងអ្នកសិក្សាស្រាវជ្រាវប្រទេស និងតំបន់លើពិភពលោកទាំងមូល ។ ទី២-កិច្ចសហប្រតិបត្តិការរវាងអ្នកសិក្សាស្រាវជ្រាវប្រទេស និងតំបន់លើពិភពលោក ត្រូវជំរុញការរួមសហការគ្នា ការច្របាច់បញ្ចូលគ្នានូវមុខវិជ្ជាផ្សេងៗ និងការធ្វើនវានុវត្តន៍ ។ ទី៣- កិច្ចសហប្រតិបត្តិការរវាងអ្នកសិក្សាស្រាវជ្រាវប្រទេសលើពិភពលោក ត្រូវផ្តោតសំខាន់ទៅលើការរួមវិភាគទានរបស់គ្រប់ប្រទេស ពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ។

លោកជំទាវ Irina Bokova អតីតអគ្គនាយិកានៃអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ ឯកឧត្តម លី យ៉ានសុង សកលវិទ្យាធិការនៃសកលវិទ្យាល័យភាសាបរទេសសៀងហៃ ឯកឧត្តម ឆាង ឈីតឺ អ្នកសម្របសម្រួលប្រចាំនៅប្រទេសចិននៃអង្គការសហប្រជាជាតិ លោក ឈីន ឈឹងតាន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិក្សាប្រទេស និងតំបន់នៃសកលវិទ្យាល័យប៉េកាំង លោក ចាំង ស៊ូហួ ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវនយោបាយនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងលោក ចាំង វៃ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិក្សាប្រទេសចិននៃសកលវិទ្យាល័យ ហ្វូតាន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ ។

ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម យ៉ាង តាន ប្រធានក្រុមប្រឹក្សា GAFSU និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង និងឯកឧត្តម អាន លឺជឺ ប្រធានសមាគមសិក្សាស្រាវជ្រាវវប្បធម៌លទ្ធិ ខុងជឺ ពិភពលោក បានអញ្ជើញសម្ពោធស្លាកនៃ CCAS ។ រូបសញ្ញា និងទស្សនទាន CCAS ត្រូវបានប្រកាសជាសាធារណៈក្នុងពិធីបើកសម្ពោធនេះ ។

ក្រោយពីបញ្ចប់ពិធីបើកសម្ពោធនេះ វេទិកាអភិវឌ្ឍមុខវិជ្ជាឯកទេសពិភពលោកបានប្រារឰជាផ្លូវការ ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC