ការងារសេវាកម្មស្ម័គ្រចិត្តនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងទទួលការកោតសរសើរពីសាលារដ្ឋបាលក្រុងប៉េកាំង និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

发布时间:2022-04-21

នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានរៀបចំកិច្ចប្រជុំបូកសរុប និងផ្តល់រង្វាន់នៅឯក្រុងប៉េកាំង ។

ក្រុមអ្នកស្ម័គ្រចិត្ត និងមជ្ឈមណ្ឌលសេវាកម្មពហុភាសាសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាបារ៉ាឡាំពិកឆ្នាំ ២០២២ ក្រុងប៉េកាំងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលងារជា“សមូហភាពឆ្នើមនៃការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាបារ៉ាឡាំពិកឆ្នាំ ២០២២ ក្រុងប៉េកាំង” ។ អ្នកស្ម័គ្រចិត្តឈ្មោះ លីវ ជឺភឺង និង យឺ វិនសៀវ ដែលមកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានទទួលងារជា“បុគ្គកឆ្នើមនៃការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាបារ៉ាឡាំពិកឆ្នាំ ២០២២ ក្រុងប៉េកាំង ។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការ និងជាអនុលេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ព្រមទាំងតំណាងគ្រូបង្រៀន និងនិស្សិត ២០ នាក់ បានចូលរួមក្នុងកិច្ចប្រជុំនេះ ។

ក្នុងឱកាសការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាបារ៉ាឡាំពិកឆ្នាំ ២០២២ ក្រុងប៉េកាំងនេះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានចាត់បញ្ជូនអ្នកស្ម័គ្រចិត្ត ៩០០ នាក់ ដើម្បីផ្តល់សេវាកម្មនៅក្នុងពហុកីឡាដ្ឋាន ភូមិកីឡាអូឡាំពិក ទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មជ្ឈមណ្ឌលសារព័ត៌មានសំខាន់ មជ្ឈមណ្ឌលសារព័ត៌មានដីភ្នំ និងសណ្ឋាគារកីឡាអូឡាំពិកក្នុងក្រុងប៉េកាំង និងក្រុងចាំងចាខូវ ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាសាកលវិទ្យាល័យដែលចាត់បញ្ជូនអ្នកស្ម័គ្រចិត្តច្រើនជាងគេ និងគ្របដណ្តប់លើកន្លែងច្រើនបំផុត បើប្រៀបធៀបនឹងសាកលវិទ្យាល័យផ្សេងៗទៀត ។ ក្រៅពីនេះ មជ្ឈមណ្ឌលសេវាកម្មពហុភាសាដែលទទួលបន្ទុកបង្កើតដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនោះ បានផ្តល់សេវាកម្មពេញលក្ខណៈក្នុងការប្រកួតកីឡានេះ និងបានបំពេញតម្រូវការនៃការបកប្រែភាសាចិន និងបរទេសរបស់គណៈប្រតិភូ និងភាគីនានាដែលបានចូលរួមការប្រកួតកីឡា ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC