ស្ថាទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសចិនផ្តល់ជំនួយជាសៀវភៅភាសាម៉ាឡេស៊ីដល់សាលាយើងខ្ញុំ

发布时间:2022-04-10


នៅថ្ងៃទី ២៩ ខែមីនា ស្ថាទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសចិនផ្តល់ជំនួយជាសៀវភៅភាសាម៉ាឡេស៊ីដល់សកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសកលវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយចិន ។ លោកស្រីសាស្ត្រាចារ្យ ហ៊ឺ ជីង ប្រធានការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ លោកស្រីសាស្ត្រាចារ្យ ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងអ្នកគ្រូបង្រៀនភាសាម៉ាឡេស៊ី ហាន សៀវ បានចូលរួមក្នុងពិធីផ្តល់ជំនួយនេះ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសចិនបានថ្លែងអំណរគុណដល់សកលវិទ្យាល័យនៃប្រទេសចិន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំភាសាម៉ាឡេស៊ីនៅប្រទេសចិន ។ ឯកឧត្តមសង្ឃឹមថា សៀវភៅទាំងនេះនឹងអាចជួយជំរុញឱ្យនិស្សិតចិនរៀនភាសាម៉ាឡេស៊ីឱ្យមានចំណាប់អារម្មណ៍កាន់តែខ្លាំងចំពោះអក្សរសាស្ត្រ និងវប្បធម៌ម៉ាឡេស៊ី ។

តាងនាមសកលវិទ្យាល័យភាសាបរទេសប៉េកាំង លោកស្រីសាស្ត្រាចារ្យ ហ៊ឺ ជីង ប្រធានការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួយជាសៀវភៅពីស្ថានទូតម៉ាឡេស៊ីប្រចាំនៅប្រទេសចិន ហើយបានជូនវត្ថុអនុស្សាវរីយ៍ដល់ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសចិន ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC