លោក ស៊ុន យូវជុង សកលវិទ្យាធិការរងនៃសកលវិទ្យាល័យភាសបរទេសប៉េកាំង ត្រូវជ្រើសតាំងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាអាណត្តិទី ៨ នៃសមាគមបកប្រែប្រទេសចិន

发布时间:2022-04-10

នៅថ្ងៃទី ១ ខែមេសា កិច្ចប្រជុំលើកទី ៨ នៃសមាគមបកប្រែប្រទេសចិន បានរៀបចំនៅក្រុងប៉េកាំង ។ ឯកឧត្តម លូ យ៉ានសុង អនុរដ្ឋមន្ត្រីក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន ឯកឧត្តម ទូ ចាន់យាន់ ប្រធាននាយកដ្ឋានជាតិភាសាបរទេសចិន ឯកឧត្តម ចូវ ម៉េងវៃ ប្រធានក្រុមប្រឹក្សាអាណត្តិទី ៧ នៃសមាគមបកប្រែប្រទេសចិន និងឯកឧត្តម ខែវិន ឃូក ប្រធានសមាគមអ្នកបកប្រែអន្តរជាតិ បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ ។ អង្គប្រជុំបានបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាអាណត្តិថ្មី ដោយមានឯកឧត្តម ទូ ចាន់យាន់ ជាប្រធាន និងលោក ស៊ុន យូវជុង សកលវិទ្យាធិការរងនៃសកលវិទ្យាល័យភាសបរទេសប៉េកាំង ជាអនុប្រធានអចិន្ត្រៃយ៍ លោក វ៉ាង ខឺហ្វី និងលោក យឹន វិន សាស្ត្រាចារ្យនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា ។

អង្គប្រជុំបានផ្តល់រង្វាន់“អ្នកបកប្រែវប្បធម៌ពេញមួយជីវិត” “អ្នកបកប្រែល្បីឈ្មោះ” និង“អ្នកបកប្រែជាជនបរទេសនៅប្រទេសចិន” ។ សាស្ត្រាចារ្យ ៧ រូបនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង រួមាន វ៉ាង ជូន(ភាសាអ៊ីតាលី) វ៉ាង យូជីន(ភាសាអង់គ្លេស) លី យីងណាន(ភាសារុស្ស៊ី) ចាំង ចាយលាំង(ភាសាអង់គ្លេស) ចាំង ហ្វាង(ភាសាបារាំង) ហ៊ូ វិនជុង(ភាសាអង់គ្លេស) បានទទួលរង្វាន់ជា“អ្នកបកប្រែល្បីឈ្មោះ” ។ សកលវិទ្យាល័យភាសាបរទេសប៉េកាំងទទួលងារជា“អង្គភាពជាសមាជិកដ៏ឆ្នើម” ចំណែកមហាវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលងារជា“សមូហភាពឆ្នើមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩” ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC