វេទិកាកម្រិតខ្ពស់ស្តីពីកំណែទម្រង់ និងការអភិវឌ្ឍអប់រំភាសាបរទេសសកលវិទ្យាល័យទូទាំងប្រទេសចិនលើកទី ៦ ប្រារឰជាផ្លូវការ

发布时间:2022-04-10

កាលពីថ្ងៃទី ១៩ ដល់ទី ២០ ខែមីនា ឆ្នាំ ២០២២ វេទិកាកម្រិតខ្ពស់ស្តីពីកំណែទម្រង់ និងការអភិវឌ្ឍអប់រំភាសាបរទេសសកលវិទ្យាល័យទូទាំងប្រទេសចិនលើកទី ៦ បានប្រារឰជាផ្លូវការនៅទីភ្នាក់ងារបោះពុម្ពផ្សាយការអប់រំ និងសិក្សាស្រាវជ្រាវភាសាបរទេស ក្រោមប្រធានបទ“ស្វែងយល់ពីប្រទេសចិន ទាក់ទងជាមួយពិភពលោក” ។

ឯកឧត្តម ឆឹន សៀលាំង អនុប្រធាននាយកដ្ឋានឃោសនាការអន្តរជាតិនៃក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន ឯកឧត្តម អ៊ូ ស៊ឺសៀង អនុប្រធាននាយកដ្ឋានអប់រំថ្នាក់ឧត្តមសិក្សាក្រសួងអប់រំចិន ឯកឧត្តម ចា បីសៀន អតីតឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសអង់គ្លេស និងឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងសុន្ទរកថាសំខាន់ក្នុងវេទិកានេះ ។

ឯកឧត្តម វ៉ាង ទីងហួ បានលើកឡើងពីវិធានការចំនួន ១០ សម្រាប់ជំរុញឱ្យសកលវិទ្យាល័យផ្សេងៗនៃប្រទេសចិនចូលរួមអភិបាលកិច្ចពិភពលោក គឺ កំណត់ឱ្យបានច្បាស់នូវការបណ្តុះបណ្តាលសិស្សតាមស្តង់ដារអន្តរជាតិ បណ្តុះបណ្តាលសិស្សឱ្យមានឥរិយាបថអន្តរជាតិ បណ្តុះបណ្តាលធនធានមនុស្សបម្រុងសម្រាប់អង្គការអន្តរជាតិ ជំរុញឱ្យសកលវិទ្យាល័យចិនដើរចេញទៅក្រៅប្រទេស នាំចូលធនធានអប់រំបរទេសដែលមានគុណភាពខ្ពស់ បកស្រាយពីទស្សនទានរបស់ចិនអំពីអភិបាលកិច្ចពិភពលោក ធ្វើការសិក្សាស្រាវជ្រាវពីតំបន់ និងប្រទេស ចូលរួមការកំណត់ក្បួនច្បាប់ និងយន្តការស្តីពីអភិបាលកិច្ចពិភពលោក ផ្តល់ជំនួយការអប់រំអន្តរជាតិយ៉ាងពេញទំហឹង និងជំរុញការផ្លាស់ប្តូរវប្បធម៌អប់រំចិន និងបរទេស ។

ក្នុងឱកាសវេទិកានេះ មានរៀបចំសាខាវេទិកាជំនាញចំនួន ៩ សរុបមានវាគ្មិន ៩២ រូបបានធ្វើបឋកថាអំពីការអភិវឌ្ឍវិស័យអប់រំភាសាបរទេសនាសម័យទំនើប រួមគ្នាពិគ្រោះពិភាក្សាអំពីនិម្មាបនកម្មថ្មី និងការអភិវឌ្ឍន៍ថ្មីនៃការអប់រំភាសាបរទេសថ្នាក់ឧត្តមសិក្សានៅប្រទេសចិន ។



No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC