មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក ផ្លាស់ប្តូរគ្នាជាមួយផ្នែកផ្សព្វផ្សាយអន្តរជាតិនៃវេបសាយប្រជាជន

发布时间:2022-03-10

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីជួយដល់និស្សិតដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្នុងការរកការងារធ្វើ លោក សៀ យឺ លេខាបក្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក និងតំណាងគ្រូបង្រៀន ៣ រូប បានទៅទស្សនាអង្គភាពវេបសាយប្រជាជន ដើម្បីធ្វើការផ្លាស់ប្តូរគ្នាជាមួយលោកស្រី លីវ ហួយ ប្រធានផ្នែកផ្សព្វផ្សាយអន្តរជាតិនៃវេបសាយប្រជាជន និងលោកនិពន្ធនាយក ចាំង យៀ ជាដើម ។ ភាគីទាំងពីរបានផ្លាស់ប្តូរគ្នាអំពីការធ្វើកម្មសិក្សា និងការរកការងារធ្វើរបស់និស្សិតនៅមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក ។

លោក សៀ យឺ បានធ្វើបទឧទ្ទេសនាមអំពីស្ថានភាពនៃនិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកនៅឆ្នាំ ២០២២ នេះ ហើយសង្ឃឹមថានឹងអាចបញ្ជូនធនធានមនុស្សដ៏ឆ្នើមដល់វេបសាយប្រជាជន ហើយនឹងអាចបង្កើតជាយន្តការសហប្រតិបត្តិការរយៈពេលវែង ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC