មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិករៀបចំកម្មវិធីអបអរឆ្នាំថ្មីសម្រាប់និស្សិតដែលមិនបានទៅស្រុកកំណើតវិញក្នុងវ៉ាកងតូចឆ្នាំ ២០២២

发布时间:2022-03-10

ក្នុងឱកាសវ៉ាកងតូចឆ្នាំ ២០២២ នេះ មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកបានរៀបចំកម្មវិធីដ៏ចម្រុះពណ៌ដូចជា ការប្រកួតកីឡាវ៉ៃសី និងពិធីអបអរសាទរបុណ្យចូលឆ្នាំចិនជាដើម ដើម្បីឱ្យនិស្សិតដែលមិនបានត្រឡប់ទៅស្រុកកំណើតទាំងនោះ មានឱកាសជួបជុំ និងសប្បាយរីករាយជាមួយគ្នាក្នុងឱកាសឆ្នាំថ្មី ។

មហាវិទ្យាល័យមិនគ្រាន់តែបានរៀបចំការប្រកួតកីឡាវ៉ៃសី ដើម្បីឱ្យនិស្សិតទាំងអស់គ្នាចែករំលែកភាពសប្បាយរីករាយ និងស្មារតីប្រកួតប្រជែងនៃការហាត់កីឡាប៉ុណ្ណោះទេ ហើយក៏បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីចិននៅសាលប្រជុំក្នុងអគារសិក្សាសំខាន់ ហើយបានរៀបចំឱ្យនិស្សិតដែលមិនបានទៅស្រុកកំណើតទៅមើលកម្មវិធីរាត្រីសមោសរអបអរឆ្នាំប្រពៃណីចិនជាមួយគ្នា ។

និស្សិតឆ្នាំទី ១ ឈ្មោះ ពូយឺពី បានបញ្ជាក់ថា ដោយសារយើងទាំងអស់គ្នាអបអរឆ្នាំថ្មីជាមួយគ្នា ខ្ញុំមិនមានអារម្មណ៍អផ្សុកសោះឡើយ ។ គួរបញ្ជាក់ថា ឆ្នាំនេះ នៅមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកមាននិស្សិត ២០ នាក់មិនបានទៅស្រុកកំណើតវិញក្នុងវ៉ាកងតូច ដូច្នេះ អ្នកដឹកនាំមហាវិទ្យាល័យបានរៀបចំកម្មវិធីគ្រប់ប្រភេទដើម្បីឱ្យពួគគេអាចឆ្លងបុណ្យចូលឆ្នាំថ្មីចិនដោយមានភាពសប្បាយរីករាយក្នុងសាលារៀន ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC