សាកលវិទ្យាល័យភាសាបរទេសប៉េកាំងទទួលការអនុម័តពីក្រសួងអប់រំចិន ក្នុងការសាកល្បងកសាងការិយាល័យនិមិត្តនៃការសិក្សាស្រាវជ្រាវចំនួន ៥

发布时间:2022-03-10

ពេលថ្មីៗនេះ ទីស្តីការក្រសួងអប់រំចិនបានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះ“ការិយាល័យនិមិត្តនៃការសិក្សាស្រាវជ្រាវ”ក្រុមទី ១ ។ តាមការណែនាំ និងជ្រើសរើសពីរដ្ឋបាលមូលដ្ឋាន សាកលវិទ្យាល័យ និងគណៈកម្មាធិការអប់រំ ក្រសួងអប់រំចិនបានអនុម័តឱ្យកសាង“ការិយាល័យនិមិត្តនៃការសិក្សាស្រាវជ្រាវ”ចំនួន ៤៣៩ នៅទូទាំងប្រទេសចិន ។ ក្នុងនោះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងមានការិយាល័យនិមិត្តនៃការសិក្សាស្រាវជ្រាវចំនួន ៥ គឺ “ការិយាល័យនិមិត្តនៃការសិក្សាស្រាវជ្រាវកម្មវិធីអប់រំភាសាអង់គ្លេសប្រភេទគិតពិចារណា”(ទទួលខុសត្រូវដោយ ចាំង លីន) “ការិយាល័យនិមិត្តនៃការសិក្សាស្រាវជ្រាវប្រជុំកម្មវិធីអប់រំភាសាអង់គ្លេស”(ទទួលខុសត្រូវដោយ លី លីវិន) “ការិយាល័យនិមិត្តនៃការសិក្សាស្រាវជ្រាវកម្មវិធីអប់រំពហុភាសា”(ទទួលខុសត្រូវដោយ វិន ឈីវហ្វាង) “ការិយាល័យនិមិត្តនៃការសិក្សាស្រាវជ្រាវកម្មវិធីអប់រំភាសាបាំរាំងបែបគំនិតនយោបាយនៃសាកលវិទ្យាល័យ ៥ ក្នុងក្រុងប៉េកាំង”(ទទួលខុសត្រូវដោយ តៃ ទុងម៉ី) និង“ការិយាល័យនិមិត្តនៃការសិក្សាស្រាវជ្រាវកំណែទម្រង់បណ្តុះបណ្តាលធនធានមនុស្សផ្នែកគណនេយ្យកិច្ច និងហិរញ្ញវត្ថុក្នុងសាកលវិទ្យាល័យភាសាបរទេស”(ទទួលខុសត្រូវដោយ យ៉ាង តាន) ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC