ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងអនុវត្តតាមគោលការណ៍“កីឡាអូឡាំពិកបៃតង”

发布时间:2022-02-10

តាមព័ត៌មានពីកាសែតសេដ្ឋកិច្ច ដេលី នាថ្ងៃទី ៩ ខែកុម្ភៈ បានឱ្យដឹងថា ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនៅថ្ងៃដដែលនោះ លោក លី ស៊ឺន ប្រធានផ្នែកផែនការទូទៅនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបកសរុបនូវសមិទ្ធផលនៃការអនុវត្តគោលការណ៍“កីឡាអូឡាំពិកបៃតង”នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយប្រើពាក្យគន្លឹះចំនួន ២ គឺ “ការគ្រប់គ្រងដោយការបូនកម្រិតទាប” និង“ការថែរក្សាអេកូ-បរិស្ថាន” ។

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានប្រើប្រាស់កីឡាដ្ឋានចំនួន ៦ នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០០៨ ។ ទន្ទឹមនឹងនេះ ថាមពលស្អាតរបស់ក្រុងចាំងចាខូវត្រូវបានបញ្ជូនទៅតំបន់ប្រកួតចំនួន ៣ គឺ ប៉េកាំង យ៉ានឈីង និងចាំងចាខូវ តាមរយៈ“ខ្សែបញ្ជូនអគ្គិសនីបៃតងល្បឿនលឿន” ដែលបានសម្រេចនូវការប្រើប្រាស់ថាមពលបៃតងនៅកីឡាដ្ឋានប្រកួតទាំងអស់ ។ លោក លី ស៊ឺន បានបញ្ជាក់ថា ក្នុងរយៈពេល ៦ ឆ្នាំនៃការរៀបចំការប្រកួតកីឡាអូឡាំពិកលើកនេះ យើងបានខិតខំយ៉ាងពេញទំហឹងដើម្បីកាត់បន្ថយជាអតិបរមានូវការបញ្ចេញសារធាតុកាបូន ហើយចាត់វិធានការដាំព្រៃឈើ និងលើកទឹកចិត្តឱ្យសហគ្រាសចូលរួមការពារបរិស្ថាន ដើម្បីធានាឱ្យសម្រេចបាននូវគោលដៅ“អព្យាក្រឹត្យភាពការបូន”ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនេះ ។

យ៉ានឈីងជាតំបន់ប្រកួតមួយសម្រាប់រៀបចំវិញ្ញាសាប្រកួតកីឡាលើហិមៈក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ ទីនេះសម្បូរដោយធនធានធម្មជាតិគ្រប់ប្រភេទ ដូច្នេះ យើងបានចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីការពាររុក្ខជាតិផ្សេងៗក្នុងតំបន់ រួមមានការដាំដុះរុក្ខជាតិនៅកន្លែងដដែល ផ្លាស់ទៅតំបន់ជុំវិញ និងផ្លាស់ទៅតំបន់ផ្សេងទៀត អាស្រ័យលើល័ក្ខខ័ណ្ឌដុះលូតលាស់របស់រុក្ខជាតិផ្សេងៗ ។ ក្រៅពីនេះ តំបន់យ៉ានឈីងក៏បានជីកយកដី ៨,១ ម៉ឺនម៉ែត្រគូបពីលើផ្ទៃដី ដើម្បីប្រើប្រាស់នៅក្នុងកិច្ចការស្តារប្រព័ន្ធអេកូ-ធម្មជាតិ និងទស្សនីយភាពស្អាតៗក្នុងតំបន់ប្រកួត សំដៅថែរក្សាការពារ និងស្តារឡើងវិញដោយមានប្រសិទ្ធភាពខ្ពស់នូវអេកូ-បរិស្ថានក្នុងតំបន់ ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC