គូ អែលីង ៖ ភារកិច្ចរបស់ខ្ញុំគឺណែនាំឱ្យយុវជនជំនាន់ថ្មីរបស់ប្រទេសចិនស្គាល់កីឡាជិះស្គីបែបសេរី

发布时间:2022-02-08

តាមព័ត៌មានដែលចុះផ្សាយនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ លើវេបសាយព័ត៌មានចិនបានឱ្យដឹងថា ការប្រកួតកីឡាជិះស្គីលោតពីកម្ពស់ផ្នែកនារីបានរៀបចំនៅផ្លាតហ្វូមជិះស្គី សូវកាង ក្នុងក្រុងប៉េកាំង ។ កីឡាករិនីចិនឈ្មោះ គូ អែលីង បានស្លៀកពាក់សម្លៀកបំពាក់រូបនាគមាសចូលរួមការប្រកួតនេះ ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៩ មក កញ្ញា គូ អែលីង បានសម្រេចចិត្តចូលរួមការប្រកួតកីឡានេះក្នុងនាមជាកីឡាករិនីរបស់ប្រទេសចិន ដើម្បីណែនាំឱ្យយុវជនជំនាន់ថ្មីរបស់ប្រទេសចិនស្គាល់កីឡាប្រភេទនេះ ហើយទាក់ទាញឱ្យមនុស្សកាន់តែច្រើនចូលរួមកីឡាជិះស្គី និងជំរុញឱ្យកីឡាប្រភេទនេះមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ។ កញ្ញា គូ អែលីង មានអាយុ ១៨ ឆ្នាំហើយ ។ គាត់បានប្រាប់អ្នកកាសែតថា ខ្ញុំមិនយល់ព្រមថាមនុស្សត្រូវធំឡើងទើបអាចមានទស្សនៈអំពីឥទ្ធិពលលើពិភពលោក ។ ពិភពលោកបច្ចុប្បន្នតម្រូវឱ្យយើងធ្វើការកែប្រែ តម្រូវឱ្យយើងប្រើសំឡេងរបស់ខ្លួន យំស្រែកយ៉ាងខ្លាំងអំពីរឿងដែលមានពាក់ព័ន្ធនឹងខ្លួនយើង ។

បច្ចុប្បន្ន ក្នុងប្រទេសចិនមានមនុស្ស ៣០០ លាននាក់កំពុងសាកល្បងលេងកីឡាលើទឹកកក ។ កញ្ញា គូ អែលីង បានបញ្ជាក់ថា ភារកិច្ចរបស់ខ្ញុំគឺធ្វើការផ្សព្វផ្សាយអំពីកីឡាជិះស្គីបែបសេរី ចែករំលែកអំពីភាពសប្បាយរីករាយនៃការហាត់កីឡា និងការនិយមចូលចិត្តចំពោះការហាត់កីឡា ។ ទោះបីជាខ្លួនយើងបានដើរតួមិនសំខាន់ក្នុងការផ្សព្វផ្សាយខាងលើនេះ ក៏ប៉ុន្តែយើងខ្ញុំមានការពេញចិត្តចំពោះការសម្រេចនូវគោលដៅរបស់ខ្លួនយើង ។

នៅពេលគេសួរកញ្ញាថាតើមានអារម្មណ៍អ្វីខ្លះចំពោះការចូលរួមការប្រកួតកីឡាអូឡាំពិកក្នុងប្រទេសចិនជាលើកទី ១ នោះ គាត់បានបែរខ្នងបង្ហាញរូបនាគមាសលើខោអាវពណ៌ខ្មៅរបស់ខ្លួនហើយបញ្ជាក់បន្ថែមថា នេះជាខោអាវដែលខ្ញុំឌីហ្សែនដោយខ្លួនឯង ហើយបានបង្កប់នូវធាតុផ្សំពិសេសនៃប្រទេសចិនផង ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC