“ជិះស្គីទៅ ប៉ា” ៖ អ្នករត់បណ្តាក់ភ្លើងគប់ ទីនីកឺអឺ ជិះស្គីពី“ប្រភពដើមនៃការជិះស្គីរបស់មនុស្សជាតិ”ទៅកាន់ទីប្រណាំងកីឡាអូឡាំពិករដូវរងា

发布时间:2022-02-07

តាមព័ត៌មានពី“វេបសាយ ធានសាន នៃកាសែត ស៊ីនជាំង ដេលី”ដែលចុះនៅថ្ងៃទី ៦ ខែកុម្ភៈ បានឱ្យដឹងថា នៅថ្ងៃទី ៥ ខែកុម្ភៈ វេលាម៉ោង ១៥ និង ៤៥ នាទី កីឡាការិនីចិនឈ្មោះ ទីនីកឺអឺ យីឡាមូជាំង និងមិត្តរួមក្រុមកីឡាជាតិចិនរបស់គាត់ឈ្មោះ ប៉ាយ៉ានី កាលីន បានចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ នេះជាលើកទី ១ ក្នុងប្រវត្តិសាស្ត្រ ដែលកីឡាករកីឡាការិនីជិះស្គីមកពី“ប្រភពដើមនៃការជិះស្គីរបស់មនុស្សជាតិ”គឺតំបន់អាល់ថាយ ស៊ីនជាំង ប្រទេសចិន ចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា ។

យប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ កញ្ញា ទីនីកឺអឺ ដែលជាអ្នករត់បណ្តាក់ភ្លើងគប់កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បាននាំយកក្តីសុបិនរបស់ឪពុកគាត់ឈ្មោះ យីឡាមូជាំង មូឡាគី ឆ្ពោះទៅកាន់ទីប្រណាំងកីឡាកម្រិតកំពូលលើពិភពលោក ។ រឿង“ជិះស្គីទៅ ប៉ា”របស់ប្រទេសចិនកំពុងតែចាក់បញ្ចាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។

លោក យីឡាមូជាំង បានបញ្ជាក់ថា ខ្ញុំពិតជាសប្បាយខ្លាំងណាស់ ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងរហូតដល់និយាយអ្វីក៏មិនចេញទេ ពីព្រោះកូនស្រីខ្ញុំបានសម្រេចសុបិនទាំងអស់របស់ខ្ញុំ ។ កញ្ញា ទីនីកឺអឺ ជាជនជាតិអ៊ុយហ្គ័រម្នាក់ដែលកើតនៅក្នុងតំបន់អាល់ថាយនៃតំបន់ស៊ីនជាំង ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន ។ ឪពុកគាត់ឈ្មោះ យីឡាមូជាំង ធ្លាប់ជាកីឡាករជិះស្គីម្នាក់ ។ តាំងពីមានអាយុ ៨ ឆ្នាំ គាត់ក៏ចាប់ផ្តើមលេងស្គីជាមួយឪពុកហើយ ។

ក្នុងរូងភ្នំ ទួនតឺពូឡាក់ នៅស្រុកកំណើតរបស់កញ្ញា ទីនីកឺអឺ គឺតំបន់អាល់ថាយ មានគំនូរស្អាតមួយលើផ្ទាំងថ្ម ដែលត្រូវបានរក្សាយ៉ាងល្អប្រសើរ ក្នុងនោះបានកត់ត្រានូវទិដ្ឋភាពដែលបុព្វបុរសក្នុងតំបន់ភ្នំអាល់ថៃកំពុងជិះស្គីប្រមាញ់សត្វ ។ តាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញការបានឱ្យដឹងថា គំនូរលើផ្ទាំងថ្មនេះមានអាយុកាលយ៉ាងតិច ១,២ ម៉ឺនឆ្នាំ ដែលជាកំណត់ត្រាមុនគេបង្អស់អំពីការជិះស្គីក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC