សាកលវិទ្យាល័យភាសាបរទេសប៉េកាំងប្រារឰពិធីចេញដំណើរសម្រាប់អ្នកស្ម័គ្រចិត្តនៃការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាអូឡាំពិករដូវរងាជនពិការឆ្នាំ ២០២២

发布时间:2022-01-20

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានប្រារឰពិធីចេញដំណើរសម្រាប់អ្នកស្ម័គ្រចិត្តនៃការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាអូឡាំពិករដូវរងាជនពិការឆ្នាំ ២០២២ និងពិធីសម្ពោធមជ្ឈមណ្ឌលទំនាក់ទំនងពហុភាសា ។ ឯកឧត្តម វ៉ាន សៀជូន អនុប្រធានផ្នែកទំនាក់ទំនងនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ឯកឧត្តម វ៉ាង ទីហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម យ៉ាង តាន លេខាបក្សរង និងជាសាកវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក ស៊ូ តាភឺង លេខាបក្សរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោក ទីង ហាវ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងពិធីនេះ ។

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងនឹងចាត់បញ្ជូនឱ្យអ្នកស្ម័គ្រចិត្តជាង ៩០០ នាក់ទៅចូលរួមបម្រើការងារក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាអូឡាំពិករដូវរងាជនពិការឆ្នាំ ២០២២ ។ ក្នុងនាមសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម វ៉ាង ទីងហួ បានប្រគល់ទង់ជ័យដល់ក្រុមអ្នកស្ម័គ្រចិត្ត ដែលបានបង្ហាញឱ្យឃើញថា ក្រុមអ្នកស្ម័គ្រចិត្តរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានចាប់ផ្តើមធ្វើការងារជាផ្លូវការ ។

ក្នុងឱកាសនៃការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌលទំនាក់ទំនងពហុភាសាក្រុងប៉េកាំងនិងផ្តល់សេវាកម្មការបកប្រែភាសា ២១ មុខ ។ ឯកឧត្តម យ៉ាង តាន ឯកឧត្តម វ៉ាន សៀជូន និងតំណាងអ្នកស្ម័គ្រចិត្តជាគ្រូបង្រៀន និងនិស្សិត បានរួមគ្នាបើកសម្ពោធមជ្ឈមណ្ឌលពហុភាសាដ៏សំខាន់នេះ ។

ឯកឧត្តម វ៉ាន សៀជូន បានថ្លែងអំណរគុណចំពោះគ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងដែលចូលរួមបម្រើការងារក្នុងការប្រកួតកីឡារដូវរងានេះ ហើយបានស្នើឱ្យអ្នកស្ម័គ្រចិត្តជាគ្រូបង្រៀន និងនិស្សិតទាំងអស់ខិតខំបំពេញភារកិច្ចរៀងខ្លួន និងបញ្ចេញឧត្តមភាពភាសាជំនាញរបស់ខ្លួន ។ លោក ស៊ូ តាភឺង បានលើកឡើងនូវការរំពឹងទុក ៣ ចំណុច គឺ ទី១-បន្តផ្សព្វផ្សាយពីស្មារតីនៃសកម្មភាពស្ម័គ្រចិត្ត និងមានស្មារតីទំនួលខុសត្រូវ ។ ទី២-គោរពតាមវិន័យ និងមានមនោសញ្ចេតនាស្នេហាជាតិ ។ ទី៣-និទានរឿងចិនឱ្យបានកាន់តែល្អប្រសើរ និងមានចក្ខុវិស័យអន្តរជាតិ ។ លោក ទីង ហាវ បានតាងនាមសាលារៀនផ្តល់ដល់អ្នកស្ម័គ្រចិត្តនូវសម្ភារៈប្រើប្រាស់គ្រប់ប្រភេទ ។

តំណាងគ្រូបង្រៀន គួន ពួ តំណាងអ្នកស្ម័គ្រចិត្ត យឺ សៀវវិន និងតំណាងអាណាព្យាបាលសិស្ស បានថ្លែងចំណាប់អារម្មណ៍ក្នុងពិធីនេះ ដើម្បីសម្តែងនូវការរំពឹងទុក និងក្តីជូនពរដ៏ល្អបវរ ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC