មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិករៀបចំពិធីផ្តល់រង្វាន់ដល់អ្នកឆ្នើមក្នុងកម្មវិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតមហាវិទ្យាល័យ

发布时间:2022-01-04

រសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកបានរៀបចំពិធីផ្តល់រង្វាន់ដល់អ្នកឆ្នើមក្នុងកម្មវិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតមហាវិទ្យាល័យ ។ លោក សៀ យឺ លេខាបក្សមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក លោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី លោកស្រី លី ហុងហ្វឺង ប្រធានមហាវិទ្យាល័យសិក្សាអាហ្វ្រិក និងអ្នកដឹកនាំរូបផ្សេងទៀតនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានអញ្ជើញចូលរួមក្នុងពិធីនេះ ។

លោក សៀ យឺ បានធ្វើរបាយការណ៍បូកសរុបការងារអបអរសាទរខួបលើកទី ៦០ ឆ្នាំនៃការបង្កើតមហាវិទ្យាល័យ ហើយបានថ្លែងអំណរគុណចំពោះគ្រូបង្រៀន និងនិស្សិតទាំងអស់គ្នាដែលបានចូលរួមពិធីប្រគល់រង្វាន់នេះ ។

គួរបញ្ជាក់ថា មានគ្រូបង្រៀនជាង ៦០ រូប និងនិស្សិតជាង ៥០០ នាក់បានចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី ៦០ ឆ្នាំនៃការបង្កើតមហាវិទ្យាល័យ ជាពិសេស គ្រូបង្រៀមដែលបានចូលនិវត្សន៍ជាច្រើនរូបក៏បានផ្តល់ការគាំទ្រ និងចូលរួមចំណែកផងដែរ ។

គ្រូបង្រៀន និងនិស្សិតដែលទទួលរង្វាន់ និងតំណាងគ្រូនិងនិស្សិតបានចូលរួមក្នុងពិធីនេះ ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC