សមាជិកបក្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកទៅទស្សនា និងសិក្សានៅសារមន្ទីរប្រវត្តិសាស្ត្រអាណិកជនចិន

发布时间:2022-01-04

រសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ គ្រូបង្រៀន និងនិស្សិតជាសមាជិកបក្សកម្មុយនិស្តចិននៃមហាវទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកចំនួនជាង ៣០ នាក់ បានទៅទស្សនា និងសិក្សានៅសារមន្ទីរប្រវត្តិសាស្ត្រអាណិកជនចិន ។

លោក នីង យី អនុប្រធានសារមន្ទីរប្រវត្តិសាស្ត្រអាណិកជនចិន បានសម្តែងនូវការស្វាគមន៍ចំពោះគ្រូបង្រៀន និងនិស្សិតដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្រ្វិក ហើយបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ និងសារៈសំខាន់របស់សារមន្ទីរប្រវត្តិសាស្ត្រអាណិកជនចិន ។ ក្នុងនាមហាវិទ្យាល័យ លោក សៀ យឺ បានជូនវត្ថុអនុស្សាវរីយ៍ដល់សារមន្ទីរប្រវត្តិសាស្ត្រអាណិកជនចិន ។

គ្រូបង្រៀន និងនិស្សិតបានទស្សនាពិព័រណ៍“ប្រវត្តិ ៥ ទសវត្សរ៍លើក្រដាសរបស់កាសែតអាណិកជនចិនទ្វីបអាមេរិក ដេលី” និងពិព័រណ៍ជាប្រចាំរបស់សារមន្ទីរប្រវត្តិសាស្ត្រអាណិកជនចិន ។

ឯកឧត្តម ស៊ី ជីនភីង ធ្លាប់មានប្រសាសន៍ថា លក្ខណៈពិសេសសំខាន់ជាងគេមួយរបស់អាណិកជនចិនគឺ ស្រឡាញ់មាតុប្រទេស ស្រឡាញ់ស្រុកកំណើត និងស្រឡាក់សមាជិកគ្រួសារ ។ នេះគឺជាជនជាតិចិន ជាវប្បធម៌ចិន ជាស្មារតីជនជាតិចិន និងជាដួងចិត្តរបស់ប្រជាជនចិន ។ តាមរយៈទស្សនកិច្ចនេះ គ្រូបង្រៀន និងនិស្សិតគ្រប់រូបបានមានការយល់ដឹងកាន់តែច្រើនអំពីប្រវត្តិសាស្ត្រអាណិកជនចិន និងការរួមវិភាគទានរបស់អាណិកជនចិនក្នុងការអភិវឌ្ឍប្រទេសចិន ក៏ដូចជាការអភិវឌ្ឍពិភពលោកទាំងមូល ព្រមទាំងមានការស្វែងយល់យ៉ាងស៊ីជម្រៅអំពីទឹកចិត្តស្នេហាជាតិរបស់អាណិកជនចិនផងដែរ ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC