សាកលវិទ្យាល័យភាសាបរទេសប៉េកាំងទទួលជោគជ័យក្នុងការស្នើសុំគម្រោងវិទ្យាសាស្ត្រសង្គមថ្នាក់ជាតិសំខាន់ចំនួន ៥

发布时间:2021-12-24

 

ពេលថ្មីៗនេះ បញ្ជីឈ្មោះនៃគម្រោងសិក្សាស្រាវជ្រាវវិទ្យាសាស្គ្រសង្គមថ្នាក់ជាតិសំខាន់បានប្រកាសជាផ្លូវការ ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលគម្រោងចំនួន ៤ ដែលជាប់លំដាប់លេខ ៤ ក្នុងប្រទេសចិន ។ ទន្ទឹមនឹងនេះ ក្រុមដឹកនាំការងារវិទ្យាសាស្ត្រសង្គមទស្សនវិជ្ជាបានផ្តល់ការអនុម័ត ដោយបានកំណត់យកគម្រោងសិក្សាស្រាវជ្រាវពីសៀវភៅមេរៀនភាសាបរទេស“ស្វែងយល់ពីប្រទេសចិន”នៃសាលាឧត្តមសិក្សា ដែលដឹកនាំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងមានឯកឧត្តមសាស្ត្រចារ្យ វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាឧត្តមអ្នកជំនាញការនោះ ជាគម្រោងទទួលភារៈពីមូលនិធិវិទ្យាសាស្ត្រសង្គមថ្នាក់ជាតិឆ្នាំ ២០២១ ។

 

គម្រោងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គមថ្នាក់ជាតិសំខាន់ឆ្នាំ   ២០២១

ល.រ

ឈ្មោះគម្រោង

អត្តលេខ

ឧត្តមអ្នកជំនាញការ

1

ការសិក្សាស្រាវជ្រាវពីសៀវភៅមេរៀនភាសាបរទេស“ស្វែងយល់ពីប្រទេសចិន”នៃសាលាឧត្តមសិក្សា

21@ZH043

វ៉ាង ទីហួ

2

ការសិក្សាស្រាវជ្រាវពីឥទ្ធិពលអន្តរជាតិរបស់ពាក្យបច្ចេកទេសស្នូលរបស់ប្រទេសចិន

21&ZD158

យាន់ ជូន

3

ការសិក្សាស្រាវជ្រាវពីប្រជុំឃ្លាំងភាសាចិន-បរទេសខ្នាតធំអាស្រ័យលើភាសាចិន

21&ZD290

វ៉ាង ខឺហ្វី

4

គម្រោងសិក្សាស្រាវជ្រាវពីគំរូ   ការវាយតម្លៃ និងអន្តរាគមន៍នៃសមត្ថភាពភាសាមនុស្សចាស់របស់ចិន

21&ZD294

គូ យៀគួ

5

គម្រោងសិក្សាស្រាវជ្រាវពីការផ្សព្វផ្សាយ   និងទទួលស្គាល់រូបភាពបក្សកុម្មុយនិស្តចិនលើពិភពលោក ក្រោមស្ថានការណ៍ដែលផ្លាស់ប្តូរមិនធ្លាប់មានក្នុងរយៈពេល   ១០០ ឆ្នាំកន្លងទៅ

21&ZD314

កាវ ជីនភីង

 

ក្រៅពីនេះ នៅឆ្នាំ ២០២១ នេះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលគម្រោងមូលនិធិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គមថ្នាក់ជាតិ ចំនួន ១៦ គម្រោង គម្រោងមូលនិធិវិទ្យាសាស្ត្រធម្មជាតិថ្នាក់ជាតិចំនួន ៥ គម្រោង គម្រោងសិក្សាស្រាវជ្រាវសង្គមសាស្ត្រនៃក្រសួងអប់រំចំនួន ១០ គម្រោង និងមូលនិធិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គមក្រុងប៉េកាំងចំនួន ៥ គម្រោង ។ គម្រោងទាំងនេះបានគ្របដណ្តប់លើវិស័យភាសាវិទ្យា អក្សរសាស្ត្រ ការផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រង និងការសិក្សាស្រាវជ្រាវបញ្ហាអន្តរជាតិជាដើម ។

 

 

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC