មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិករៀបចំកិច្ចប្រជុំអំពីការសិក្សា និងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៦ សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩

发布时间:2021-12-05

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ អនុសាខាបក្សទាំង ៤ នៃសាខាបក្សមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិករៀបចំកិច្ចប្រជុំពិសេស ដើម្បីសិក្សារៀនសូត្រ និងជំរុញការអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ។

អ្នកគ្រូ លី យ៉ាឡាន ប្រធានអនុសាខាបក្សលេខ ១ បានចូលរួមជាអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំនេះ ដោយបានធ្វើការណែនាំយ៉ាងលម្អិតអំពីការស្វែងយល់របស់ខ្លួនអំពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ តាមរយៈការអនុវត្តការជារជាក់ស្តែង ។

លោកគ្រូ លីវ ចាវ សមាជិកអនុបក្សលេខ ២ បានធ្វើការបកស្រាយអំពី“សេចក្តីសម្រេចចិត្តអំពីសមិទ្ធផល និងបទពិសោធន៍សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរយៈពេលមួយរយឆ្នាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិន” ។ អ្នកគ្រូ ជឹង ឈីង បានធ្វើបទបង្ហាញអំពីការប្រៀប និងភាពជឿនលឿនរបស់បក្សកុម្មុយនិស្ត និងប្រព័ន្ធកុម្មុយនិស្តនិយម ដោយគួរផ្សំនឹងស្ថានភាពជាក់ស្តែងនៃប្រទេសបង់ក្លាដែស ។

តំណាងនិស្សិតក៏បានចែករំលែកគ្នាជាមួយអង្គប្រជុំអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនដែរ ។ ពួកគេបានបញ្ជាក់ថា តាមរយៈការចូលរួមសកម្មភាពសិក្សាស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ពួកគេបានមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់ប្រជាជន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណប្សកុម្មុយនិស្តចិន ដែលបានធ្វើឱ្យពួកគេយល់ដឹងកាន់តែច្បាស់អំពីស្មារតីនៃលិខិតផ្លូវការពាក់ព័ន្ធរបស់រដ្ឋាភិបាល ។

គួរបញ្ជាក់ថា គ្រូបង្រៀន និងនិស្សិតគ្រប់គ្នានឹងបន្តខិតខំសិក្សារៀនសូត្រពីស្មារតីនៃកិច្ចប្រជុំអំពីការសិក្សា និងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដើម្បីទទួលបាននូវសមិទ្ធផលកាន់តែច្រើនថែមទៀត ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC