ដំណើរវិវឌ្ឍន៍ ៦០ ឆ្នាំ នៃការអភិវឌ្ឍអប់រំភាសាប្រទេសអាស៊ីអាហ្វ្រិនៅក្នុងប្រទេសចិន

发布时间:2021-12-05

នៅថ្ងៃទី ១០ ខែវិច្ឆិការ ឆ្នាំ ២០២១ មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញឱ្យលោកសាស្ត្រាចារ្យ ហ្វឺង យូផី ធ្វើការណែនាំតាមអនឡាញអំពីដំណើរវិវឌ្ឍន៍រយៈពេល ៦០ ឆ្នាំនៃការអភិវឌ្ឍអប់រំភាសាប្រទេសអាស៊ីអាហ្វ្រិនៅក្នុងប្រទេសចិន ។ និស្សិតគ្រប់គ្នាដែលទើបចូលរៀនជាថ្មីនៅឆ្នាំ ២០២១ បានចូលរួមស្តាប់ការណែនាំរបស់លោកសាស្ត្រាចារ្យ ។

លោកសាស្ត្រាចារ្យ ហ្វឺ យូផី បានធ្វើការណែនាំអំពីប្រវត្តិសាស្ត្រនៃការអប់រំភាសាប្រទេសអាស៊ីអាហ្វ្រិក និងវិធីសិក្សាភាសាដែលមានប្រសិទ្ធភាព ។ គួរបញ្ជាក់ថា ដំណើរវិវឌ្ឍន៍នៃការអប់រំភាសាប្រទេសអាស៊ីអាហ្វ្រិនៅប្រទេសចិនអាចចែកចេញជា ៣ ដំណាក់កាល គឺដំណាក់កាលនៃការបង្កើត(ឆ្នាំ ១៩៦១-១៩៦៥) ដំណាក់កាលខិតខំអភិវឌ្ឍន៍(១៩៦៦-ចុងទសវត្សរ៍ឆ្នាំ ៩០ នៃសតវត្សរ៍ទី ២០) និងដំណាក់កាលអភិវឌ្ឍន៍ថ្មី(ដើមសតវត្សរ៍ទី ២១) ។ លោកសាស្ត្រាចារ្យបានចែករំលែកជាមួយសិស្សទាំងនោះអំពីការសិក្សារៀនសូត្រភាសាប្រើប្រាស់ និងការពង្រឹងសមត្ថភាពចម្រុះរបស់ខ្លួន ។

លោកសាស្ត្រាចារ្យសង្ឃឹមថា និស្សិតទាំងនោះនឹងខិតខំប្រឹងប្រែងដើម្បីក្លាយជាធនធានមនុស្សកម្រិតខ្ពស់ដែលមានគោលដៅអភិវឌ្ឍន៍របស់ខ្លួន ស្នេហាជាតិ និងមានចក្ខុវិស័យអន្តរជាតិ ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC