សាកលវិទ្យាល័យភាសាបរទេសប៉េកាំងដំណើរការអនុវត្តគម្រោងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២

发布时间:2021-11-22

នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំពិធីចាប់ដំណើរការអនុវត្តគម្រោងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ ។ លោកស្រី ចាំង លីណា អនុប្រធានផ្នែកការងារអ្នកស្ម័គ្រចិត្តនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង លោក ស៊ូ តាភឺង អនុលេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង តំណាងក្រុមការងារអ្នកស្ម័គ្រចិត្តការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង តំណាងនិស្សិត និងគ្រូបង្រៀនសរុបជិត ៥០០ នាក់ បានចូលរួមក្នុងពិធីនេះ ។

កម្មវិធីបណ្តុះបណ្តាលនេះនឹងរៀបចំរយៈពេល ១ ខែ រួមមានការសិក្សាពីចំណេះដឹងទូទៅ វិជ្ជាជំនាញ ការអនុវត្តជាក់ស្តែង និងការពង្រឹងសមត្ថភាពចម្រុះ ។ តាមរយៈការបណ្តុះបណ្តាលផ្នែកចំណេះដឹង និងចំណេះធ្វើ ព្រមទាំងចូលរួមការហ្វឹកហាត់ជាក់ស្តែង និងកម្មវិធីគ្រប់ប្រភេទដែលរៀបចំដោយសាលារៀន សមត្ថភាពចម្រុះ មនសិការបម្រើការងារ និងភាពជំនាញរបស់អ្នកស្ម័គ្រចិត្តដែលចូលរួមបម្រើការងារក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនេះ នឹងអាចត្រូវបានលើកកម្ពស់ដល់កម្រិតថ្មីមួយ ។

ក្នុងឱកាសការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនេះ សាកលវិទ្យាល័យភាសាបរទេសនឹងចាត់បញ្ជូនឱ្យអ្នកស្ម័គ្រចិត្តជាង ៨០០ នាក់ ដើម្បីចូលរួមក្រុមការងារជំនាញ ៦ រួមមានសេវាកម្មភាសា ពិធីការ NCS OFS ពិព័រណ៍កីឡា និងប្រព័ន្ធផ្សព្វផ្សាយ ។ អ្នកស្ម័គ្រចិត្តរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងនឹងចូលធ្វើការនៅក្នុងកីឡាដ្ឋាន ភូមិកីឡាអូឡាំពិក ទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការរៀបចំ មជ្ឈមណ្ឌលសារព័ត៌មាន និងសណ្ឋាគារគ្រួសារអូឡាំពិកទាំងក្នុងក្រុងប៉េកាំង និងក្នុងក្រុងចាំងចាខូវ ។ គួរបញ្ជាក់ថា សាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាសាកលវិទ្យាល័យដែលចាត់បញ្ជូនអ្នកស្ម័គ្រចិត្តច្រើនជាងគេក្នុងការប្រកួតកីឡាលើកនេះ ។ ទន្ទឹមនឹងនេះដែរ គ្រូបង្រៀន និងនិស្សិតជិត ១០០ នាក់នឹងផ្តល់សេវាកម្មនៃការបកប្រែក្នុងមជ្ឈមណ្ឌលសេវាកម្មពហុភាសាក្រុងប៉េកាំង ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC