ថ្នាក់ដឹកនាំនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកទៅទស្សនាមជ្ឈមណ្ឌលភាសាអាស៊ីអាហ្វ្រិកនៃស្ថានីយជាតិវិទ្យុ និងទូរទស្សន៍ចិន

发布时间:2021-11-15

ក្នុងគោលបំណងងាយស្រួលដល់ការរកការងារធ្វើរបស់និស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកឆ្នាំ ២០២២ ថ្នាក់ដឹកនាំ និងតំណាងគ្រូបង្រៀនរបស់មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកសរុប ៩ នាក់ បានទៅទស្សនាមជ្ឈមណ្ឌលភាសាអាស៊ីអាហ្វ្រិកនៃស្ថានីយជាតិវិទ្យុ និងទូរទស្សន៍ចិន នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីធ្វើការផ្លាស់ប្តូរគ្នាយ៉ាងស៊ីជម្រៅអំពីបញ្ហារកការងារធ្វើរបស់និស្សិតដែលនឹងបញ្ចប់ការសិក្សានៅឆ្នាំ ២០២២ ខាងមុខ ។

លោក អាន សៀវយូ ប្រធានមជ្ឈមណ្ឌលភាសាអាស៊ីអាហ្វ្រិកនៃស្ថានីយជាតិវិទ្យុ និងទូរទស្សន៍ចិន បានសង្កត់ធ្ងន់ថា មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកជាមូលដ្ឋានបណ្តុះបណ្តាលធនធានចម្បងរបស់មជ្ឈមណ្ឌលភាសាអាស៊ីអាហ្វ្រិកនៃស្ថានីយជាតិវិទ្យុ និងទូរទស្សន៍ចិន ។ លោក សៀ យឺ លេខាបក្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ និងរូបមន្តបណ្តុះបណ្តាលធនធានមនុស្សនៃមហាវិទ្យាល័យទាំងពីរ ព្រមទាំងតម្រូវការរបស់សិស្សក្នុងការរកការងារធ្វើ ។ លោកបានធ្វើការណែនាំអំពីនិស្សិតដែលនឹងបញ្ចប់ការសិក្សានៅឆ្នាំ ២០២២ ហើយបានបញ្ជាក់ថា មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកមានបំណងចង់បង្កើតយន្តការរយៈពេលវែងស្តីអំពីការផ្លាស់ប្តូរគ្នាជាមួយស្ថាប័នផ្សេងៗ ដើម្បីធ្វើការកែទម្រង់នូវរូបមន្តបណ្តុះបណ្តាលធនធានមនុស្ស សំដៅបំពេញតម្រូវការជាក់ស្តែងក្នុងការជ្រើសរើសបុគ្គលិករបស់ស្ថាប័នផ្សេងៗ ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកមានផែនការទៅទស្សនាស្ថាប័នផ្សេងៗ ដើម្បីធ្វើការផ្សព្វផ្សាយអំពីនិស្សិតដែលបញ្ចប់ការសិក្សា ព្រមទាំងនឹងរៀបចំកម្មវិធីផ្សព្វផ្សាយតាមអនឡាញ និងអូហ្វឡាញ ដើម្បីជួយដល់និស្សិតនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកក្នុងការរកការងារធ្វើក្រោយពីបញ្ចប់ការសិក្សាពីសាលារៀន ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC