វគ្គបណ្តុះបណ្តាលគ្រូបង្រៀនលទ្ធិខុងជឺ និងវប្បធម៌ចិនអន្តរជាតិឆ្នាំ ២០២១ បើកវគ្គជាផ្លូវការ

发布时间:2021-08-03

 

នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ វគ្គបណ្តុះបណ្តាលគ្រូបង្រៀនលទ្ធិខុងជឺ និងវប្បធម៌ចិនអន្តរជាតិឆ្នាំ ២០២១ ដែលរៀបចំដោយសមាគមលទ្ធិខុងជឺអន្តរជាតិ និងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានបើកវគ្គជាផ្លូវការ ។ លោក ចា តឺយ៉ុង អគ្គលេខាធិការសមាគមលទ្ធិខុងជឺអន្តរជាតិ និងលោក ចាវ កាង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមពិធីបើកវគ្គនេះ ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ១៣ ថ្ងៃ ដែលធ្វើឡើងតាមអនឡាញជាភាសាចិន និងអង់គ្លេស ។ សិក្ខាកាមជាង ១២០ នាក់ដែលមកពីប្រទេសចំនួន ២៦ បានចូលរួមវគ្គបណ្តុះបណ្តាលនេះ ចំណែកគ្រូបង្រៀននៃវគ្គបណ្តុះបណ្តាលនេះ គឺមកពីប្រទេសចិន និងបរទេស ។ គួរបញ្ជាក់ថា អ្នកជំនាញការ និងសិក្ខាកាមជាង ១០០ នាក់ ដែលមកពីសាកលវិទ្យាល័យចិន និងបរទេសចំនួនជិត ៥០ បានចូលរួមពិធីបើកវគ្គនេះ រួមមានសាកលវិទ្យាល័យប៉េកាំង សាកលវិទ្យាល័យឈីងហួ សាកលវិទ្យាល័យភាសាបរទេសប៉េកាំង សាកលវិទ្យាល័យ Oxford សាកលវិទ្យាល័យ Munich និងសាកលវិទ្យាល័យរដ្ឋអូស្ត្រាលីជាដើម ។

 

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC