សាកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំកម្មវិធីបោះជំរំ“ស្ពានភាសាចិន”ឆ្នាំ ២០២១

发布时间:2021-08-18

កាលពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២១ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំកម្មវិធីផ្លាស់ប្តូរតាមអនឡាញ“ស្ពានភាសាចិន”ឆ្នាំ ២០២១ រួមមាន កម្មវិធីបោះជំរំសិស្សមធ្យមសិក្សាអឺរ៉ុប“ចំណាប់អារម្មណ៍អំពីភាសាចិន” កម្មវិធីបោះជំរំនិស្សិតសាកលវិទ្យាល័យ និងកម្មវិធីបោះជំរំតាមអនឡាញ“តាមដានតំបន់លីងណានប្រទេសចិន”(ភាសាចិន និងអាល្លឺម៉ង់) ។

កម្មវិធីផ្លាស់ប្តូរតាមអនឡាញ“ស្ពានភាសាចិន”នេះបានរៀបចំក្រោមប្រធានបទ“ការពង្រឹងសមត្ថភាពភាសាចិន និងស្វែងយល់ពីវប្បធម៌ចិន” ដែលមានកម្មវិធីសិក្សារៀនសូត្រភាសាចិន និងការពន្យល់ពីវប្បធម៌ចិន រួមទាំងការបង្រៀនតាមអនឡាញដោយផ្ទាល់ ឬការចាក់បញ្ចាំងវីដេអូ ដើម្បីជួយឱ្យសិក្ខាកម្មនៃប្រទេសផ្សេងៗស្វែងយល់ពីវប្បធម៌ចិន យល់ដឹងពីប្រទេសចិនបច្ចុប្បន្ន និងលើកកម្ពស់សមត្ថភាពភាសាចិន ។

កម្មវិធីបោះជំរំសិស្សមធ្យមសិក្សាអឺរ៉ុប“ចំណាប់អារម្មណ៍អំពីភាសាចិន” និងកម្មវិធីបោះជំរំនិស្សិតសាកលវិទ្យាល័យបានគ្របដណ្តប់នូវកម្មវិធីសិក្សាភាសាចិន កម្មវិធីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីចិន ការពន្យល់ពីប្រទេសចិន ការទស្សនាវីដេអូដើរលេងសិក្សានៅប្រទេសចិន និងការបង្ហាញប្រទេសចិនជាភាសាបរទេសជាដើម ។ សិស្សនិស្សិតដែលមកពីប្រទេសចំនួន ១១ រួមមាន រុស្ស៊ី ហុងគ្រី ប៊ុលហ្ការី ឆែក និងអេស្ប៉ាញជាដើម សរុបមាន ១៧៦ នាក់ បានចូលរួមកម្មវិធីទៅំងពីរនេះ ។

កម្មវិធីបោះជំរំតាមអនឡាញ“តាមដានតំបន់លីងណានប្រទេសចិន”(ភាសាចិន និងអាល្លឺម៉ង់)បានផ្តោតការយកចិត្តទុកដាក់ទៅលើប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់លីងណានប្រទេសចិន ដែលគ្របដណ្តប់លើកម្មវិធីសិក្សាភាសាចិន វប្បធម៌ចិន និងការធ្វើលំហាត់ ហើយមានសិក្ខាកម្មចំនួន ៩៧ នាក់ ដែលមកពីប្រទេសចំនួន ១៤ រួមមានប្រទេសអាល្លឺម៉ង់ លុចសំបួ ព័រទុយហ្កាល់ អង់គ្លេស និងបូឡូញជាដើម បានចូលរួមក្នុងកម្មវិធីនេះ ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC