ពិធីបើកបវេសនកាលឆ្នាំ ២០២១ នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំជាផ្លូវការ

发布时间:2021-09-09

នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១ ពិធីបើកបវេសនកាលឆ្នាំ ២០២១ នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានប្រារឰនៅកីឡាដ្ឋានក្នុងសាលារៀន ។ និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងនិស្សិតបរទេសសរុប ៣៤០០ នាក់ បានចូលរៀន និងរស់នៅក្នុងសាកលវិទ្យាល័យជាផ្លូវការ ។ ឯកឧត្តម អ៊ូ ហុងពួ អតីតអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ តំណាងពិសេសនៃរដ្ឋាភិបាលចិនអំពីកិច្ចការទ្វីបអឺរ៉ុប និងជានិស្សិតឆ្នាំ ១៩៧៣ នៃមហាវិទ្យាល័យភាសាអង់គ្លេសសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម វ៉ាង ទីងហួ លេខាធិការគណបក្សកុម្មុយនិស្តចិននៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម យ៉ាង តាន អនុលេខាធិការគណបក្សកុម្មុយនិស្តចិន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម ចា វិនជាន អនុលេខាធិការគណបក្សកុម្មុយនិស្តចិន និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម ស៊ុន យូវជុង អនុលេខាធិការគណបក្សកុម្មុយនិស្តចិន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម ហ៊ូ ជីកាង អនុលេខាធិការគណបក្សកុម្មុយនិស្តចិន និងជាលេខាធិការគណៈគ្រប់គ្រងវិន័យនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម ស៊ូ តាភឺង អនុលេខាធិការគណបក្សកុម្មុយនិស្តចិននៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម ទីង ហាវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងឯកឧត្តម ចាវ កាង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមពិធីបើកបវេសនកាលនេះ ។ ឯកឧត្តម យ៉ាង តាន បានសម្តែងនូវការអបសាទរ និងការស្វាគមន៍ចំពោះនិស្សិតថ្មីដែលចូលរៀននៅឆ្នាំ ២០២១ នេះ ហើយបានថ្លែងសុន្ទរកថាសំខាន់ ក្រោមប្រធានបទ“ឈរលើជំហរភាសា រំលងភាសា ធ្វើជាអ្នករួមវិភាគទានក្នុងការអភិវឌ្ឍន៍នៃពិភពលោកទាំងមូល” ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC