សាកលវិទ្យាល័យភាសាបរទេសប៉េកាំងប្រកាសសៀវភៅថ្មី“សន្ទស្សន៍ពិភពលោក ២០២១” និងសន្ទស្សន៍ពាក់ព័ន្ធ

发布时间:2021-09-09

នៅថ្ងៃទី ៣ ខែកញ្ញា ពិធីប្រកាសសៀវភៅថ្មី“សន្ទស្សន៍ពិភពលោក ២០២១”បានប្រារឰនៅទីភ្នាក់ងារបោះពុម្ពផ្សាយសៀវភៅសិក្សាស្រាវជ្រាវភាសាបរទេស ។ សៀវភៅ“សន្ទស្សន៍ពិភពលោក ២០២១”ជាលទ្ធផលនៃការសិក្សាស្រាវជ្រាវដំបូងនៃគម្រោង“កសាងសន្ទស្សន៍សង្កេតពិភពលោក” ដែលដឹកនាំដោយឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការ និងជាអនុលេខាធិការគណបក្សកុម្មុយនិស្តចិននៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង រួមមាន“សន្ទស្សន៍ឥទ្ធិពលអង្គការពិភពលោក” “សន្ទស្សន៍សមត្ថភាពភាសាជាតិ”  “សន្ទស្សន៍នវានុវត្តន៍វៃឆ្លាតពិភពលោក” “សន្ទស្សន៍ឥទ្ធិពលសាកលវិទ្យាល័យប្រទេសចិនលើពិភពលោក”  “សន្ទស្សន៍គុណភាពទម្រង់ព័ត៌មានគណនេយ្យកិច្ច” និង“សន្ទស្សន៍សាកលភាវូបនីយកម្ម” ។ សន្ទស្សន៍ទាំងនេះសុទ្ធតែត្រូវប្រកាសជាលើកដំបូងលើពិភពលោក ។ “សន្ទស្សន៍សមត្ថភាពបកប្រែជាតិ” និង“សន្ទស្សន៍សមត្ថភាពបកប្រែនៃសាកលវិទ្យាល័យប្រទេសចិន” ដែលជាប្រការសិក្សាស្រាវជ្រាវនៃគម្រោងនេះ ត្រូវបានប្រកាសនៅក្នុងពិធីសម្ពោធស្លាកនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសមត្ថភាពបកប្រែជាតិនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនាខែឧសភានៃឆ្នាំនេះ ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC