វេទិកាអប់រំប្រៀបធៀប និងអប់រំអន្តរជាតិនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងលើកទី ២ បើកសម្ពោធជាផ្លូវការ

发布时间:2021-11-15

នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ កិច្ចប្រជុំប្រចាំឆ្នាំ ២០២១ ស្តីពីសាខាអប់រំអន្តរជាតិនៃសមាគមអប់រំចិន និងវេទិកាអប់រំប្រៀបធៀប និងអប់រំអន្តរជាតិនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងលើកទី ២ បានបើកសម្ពោធជាផ្លូវការ ។

ឯកឧត្តម ឈីន ឆាវវៃ អគ្គលេខាធិការនៃគណៈកម្មាធិការប្រទេសចិននៃអង្គការយូនេស្កូអង្គការសហប្រជាជាតិ និងឯកឧត្តម វ៉ាង ទីងហួ ប្រធានក្រុមប្រឹក្សាសាខាអប់រំអន្តរជាតិនៃសមាគមអប់រំចិន និងជាលេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងវេទិកានេះ ។

ឯកឧត្តម វ៉ាង ទីងហួ បានថ្លែងសុន្ទរកថាសំខាន់ ដែលមានចំណងជើងថា “ពង្រឹងការកសាងសមត្ថភាពរបស់ប្រទេសចិនសម្រាប់ចូលរួមប្រព័ន្ធអភិបាលកិច្ចអប់រំពិភពលោក” ។ ឯកឧត្តមបានថ្លែងថា បើនិយាយអំពីការពង្រឹងការកសាងសមត្ថភាពរបស់ប្រទេសចិន សម្រាប់ចូលរួមប្រព័ន្ធអភិបាលកិច្ចអប់រំពិភពលោក ទី១-ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សអំពីប្រព័ន្ធអភិបាលកិច្ចអប់រំពិភពលោក ។ ទី២-ត្រូវយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវពីប្រព័ន្ធប្រព័ន្ធអភិបាលកិច្ចអប់រំពិភពលោក ។ ទី៣-ត្រូវពង្រឹងសមត្ថភាពនៃការនិទានរឿងរ៉ាវអំពីការអប់រំរបស់ប្រទេសចិន ។ ទី៤-ត្រូវបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ ។ ទី៥-ត្រូវយកចិត្តទុកដាក់លើការបង្កើតវេទិកានៃប្រព័ន្ធអភិបាលកិច្ចលើពិភពលោកទាំងមូល ។

ពិធីប្រគល់រង្វាន់ច្នៃប្រឌិត វិនហួយ អំពីការអប់រំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានរៀបចំឡើងក្នុងឱកាសនេះ ។ កម្មវិធីសិក្សា“បន្តការអប់រំនៅពេលមានជំងឺកូវីដ-១៩ ៖ កម្មវិធីសិក្សាតាមទូរទស្សន៍ជាតិ”ដែលធ្វើដោយវិទ្យាស្ថានជាតិអប់រំម៉ាក់ឌីវ និងកម្មវិធី“បង្កើនការអប់រំវិទ្យាសាស្ត្រ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩”ដែលធ្វើដោយមូលនិធិហិមល័យធនធាននេប៉ាល់ បានទទួលពានរង្វាន់ វិនហួយ នេះ ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC