សិក្ខាសាលាស្តីពីការកសាងធនធានព័ត៌មាននៃការស្រាវជ្រាវប្រទេស និងតំបន់ប្រារឰនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2023-03-24

នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ សិក្ខាសាលាស្តីពីការកសាងធនធានព័ត៌មាននៃការស្រាវជ្រាវប្រទេស និងតំបន់ដែលរៀបចំដោយសមាគមស្រាវជ្រាវប្រទេស និងតំបន់ប្រទេសចិន បានប្រារឰនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។

អ្នកជំនាញការ ៩៦ រូបដែលមកពីសាកលវិទ្យាល័យចំនួន ៣៤ នៃប្រទេសចិន រួមមានសាកលវិទ្យាល័យប៉េកាំង សាកលវិទ្យាល័យប្រជាជនចិន សាកលវិទ្យាល័យគរុកោសល្យភាគឦសាន សាកលវិទ្យាល័យភាសាប៉េកាំង សាកលវិទ្យាល័យគរុកោសល្យជឺជាំង សាកលវិទ្យាល័យជនជាតិក្វាងស៊ី និងសាកលវិទ្យាល័យយូណានជាដើម។ អ្នកជំនាញការដែលមកពីភាគីនានាបានពិគ្រោះពិភាក្សាអំពីការគូរប្លង់ វិធីសាស្ត្រ និងផែនការអភិវឌ្ឍធនធានព័ត៌មាននៃការស្រាវជ្រាវប្រទេស និងតំបន់ក្នុងសិក្ខាសាលានេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC