គ្រូបង្រៀន និងនិស្សិតរៀនភាសាខ្មែរនៃមហាវិទ្យាល័យសិក្សាអាស៊ីចូលរួមការងារបកប្រែជូនគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសកម្ពុជា

发布时间:2023-03-13

កាលពីថ្ងៃទី ៩ ដល់ទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ តាមការអញ្ជើញពីឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន។ ក្រោមការរៀបចំពីក្រសួងការបរទេសចិន អ្នកគ្រូ លី ជឺមួ និងនិស្សិតឈ្មោះ យ៉ាង ខឺសៀន និងម៉េង ហាវជឺ បានចូលរួមការងារបកប្រែជូនគណៈប្រតិភូកម្ពុជា។

គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យយើងបានបំពេញការងារដោយជោគជ័យ ហើយបានទទួលនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ពីក្រសួងការបរទេសចិន។ នាយកដ្ឋានពិធីការនៃក្រសួងការបរទេសចិនបានផ្ញើលិខិតថ្លែងអំណរគុណដល់សាលាយើង ដើម្បីថ្លែងអំណរគុណដល់គ្រូបង្រៀន និងនិស្សិតដែលបានខិតខំបំពេញការងារបកប្រែក្នុងការទទួលគណៈប្រតិភូកម្ពុជា។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC