គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីក្រុងហាងចូវទស្សនាសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2023-03-06

នៅថ្ងៃទី ១ ខែមីនា លោក សៀ ជីនហ្វឺង អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីក្រុងហាងចូវអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ លោក ចា តឺជុង សាកវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបពិភាក្សាការងារជាមួយលោក សៀ ជីនហ្វឺង អំពីសេវាកម្ម“ Hotline”ពហុភាសានៃការប្រកួតកីឡាអាស៊ីក្រុងហាងចូវ។

ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរគ្នាអំពីការដំណើរការនៃមជ្ឈមណ្ឌលសេវាកម្មពហុភាសា ការជ្រើសរើសអ្នកស្ម័គ្រចិត្ត និងសេវាកម្មស្ម័គ្រចិត្តសម្រាប់ការប្រកួតកីឡាលើកនេះ។

ក្រោយពីជំនួបនេះ លោក សៀ ជីនហ្វឺង បានទស្សនាមជ្ឈមណ្ឌលសេវាកម្មពហុភាសាក្រុងប៉េកាំង និងបានជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តដែលកំពុងធ្វើការនៅទីនោះ ហើយបានទៅទស្សនាសារមន្ទីរភាសាពិភពលោកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC