អ្នកដឹកនាំនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងចូលរួម“សន្និសីទការអប់រំឌីជីថលពិភពលោក” គ្រូបង្រៀនភាសាបរទេសផ្តល់សេវាកម្មបកប្រែដែលមានគុណភាពខ្ពស់

发布时间:2023-02-21

កាលពីថ្ងៃទី ១៣ ដល់ទី ១៤ ខែកុម្ភៈ សន្និសីទការអប់រំឌីជីថលពិភពលោកបានប្រារឰនៅក្រុងប៉េកាំង។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។ គ្រូបង្រៀនភាសាអង់គ្លេស បារាំង រុស្ស៊ី អេស្ប៉ាញ៉ុល និងអារ៉ាប់នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានចូលរួមផ្តល់សេវាកម្មបកប្រែក្នុងសន្និសីទនេះ។

សន្និសីទការអប់រំឌីជីថលពិភពលោកនេះរៀបចំក្រោមប្រធានបទ“ការផ្លាស់ប្តូរឌីជីថល និងអនាគតនៃការអប់រំ” ដែលមានការចូលរួមពីអ្នកតំណាងនៃប្រទេស និងតំបន់ជាង ១៣០។ លោកជំទាវ ស៊ុន ឈុនឡាន ឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទនេះ។ ឯកឧត្តម Chris Hipkins នាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ លោកជំទាវ Sara Duterte អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីគ្រសួងការអប់រំហ្វីលីពីន ឯកឧត្តម Guy Parmelin រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ការអប់រំ និងការសិក្សាស្រាវជ្រាវស្វីស លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ និងឯកឧត្តម Leonardo Garnier ទីប្រឹក្សាពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

គួរបញ្ជាក់ថា គ្រូបង្រៀនដែលមកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបំពេញការងារបកប្រែដោយជោគជ័យក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ ហើយបានទទួលនូវការវាយតម្លៃខ្ពស់ និងការកោតសរសើរពីក្រសួងការអប់រំចិនដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងភ្ញៀវកិត្តិយសដែលបានចូលរួមសន្និសីទ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC