ទស្សនាវដ្តីចំនួន ៣៤ របស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ AMI អំពីទស្សនាវដ្តីស្រាវជ្រាវមនុស្សសាស្ត្រ និងសង្គមសាស្ត្រចិន

发布时间:2023-02-13

នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ បណ្ឌិត្យសភាស្រាវជ្រាវ និងវាយតម្លៃសង្គមសាស្ត្រចិនបានប្រកាស“របាយការណ៍អំពីការវាយតម្លៃ AMI នៃទស្សនាវដ្តីស្រាវជ្រាវមនុស្សសាស្ត្រ និងសង្គមសាស្ត្រចិន” ហើយបានប្រកាសនូវលទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំ ២០២២។ ទស្សនាវដ្តីសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលលទ្ធផលល្អគួរឱ្យកត់សម្គាល់ ដោយមានទស្សនាវដ្តីអំណាច ១ ទស្សនាវដ្តីស្នូល ៥ ទស្សនាវដ្តីស្នូលបន្ថែម ៣ និងទស្សនាវដ្តីចូលឃ្លាំងទិន្នន័យចំនួន ២៥ បានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះនេះ។


ការវាយតម្លៃនេះត្រូវបានរៀបចំដោយបណ្ឌិត្យសភាស្រាវជ្រាវ និងវាយតម្លៃសង្គមសាស្ត្រចិន ដែលប្រកាសនូវរបាយការណ៍វាយតម្លៃ ៤ ឆ្នាំម្តង ចាប់ពីឆ្នាំ ២០១៤ មក ពោលគឺធ្លាប់ប្រកាសរបាយការណ៍ប្រចាំឆ្នាំ ២០១៤ ឆ្នាំ ២០១៨ និងឆ្នាំ ២០២២។ របាយការណ៍ប្រចាំឆ្នាំ ២០២២ នេះគឺជាបញ្ជីឈ្មោះអំពីទស្សនាវដ្តីសិក្សាស្រាវជ្រាវសំខាន់ក្នុងប្រទេសចិន ហើយមានឥទ្ធិពលយ៉ាងខ្លាំង និងបានទទួលនូវការយកចិត្តទុកដាក់ និងការប្រើប្រាស់ពីស្ថាប័នផ្សេងៗរបស់ប្រទេសចិន។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC