សិក្ខាសាលារបស់ CCAS រៀបចំនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2023-01-03

កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ សិក្ខាសាលាប្រចាំឆ្នាំ ២០២២ របស់សហគមន៍ Consortium for Country and Area Studies (CCAS) ដែលរៀបចំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានប្រារឰតាមអនឡាញ ក្រោមប្រធានបទ“មានបរិយាបន្ន ចែករំលែកគ្នា និងអភិវឌ្ឍដោយចីរភាពលើពិភពលោក”។

សហគមន៍ CCAS ជាបណ្តាញនៃការស្រាវជ្រាវដែលផ្តួចផ្តើមបង្កើតដោយសម្ព័ន្ធ GAFSU ដែលមានការចូលរួមពីអ្នកសិក្សាស្រាវជ្រាវចេះភាសាជាង ១០០ មុខនៃប្រទេសចំនួន ១៨១។

លោក យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក Muhammad Khalili ប្រធាសមាគមមិត្តភាពម៉ារ៉ុក-ចិន និងលោក ទូ ចានយាន់ ប្រធានសមាគមបកប្រែប្រទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលានេះ។

លោក យ៉ាង តាន បានថ្លែងសុន្ទរកថាសំខាន់ដែលមានចំណងជើងថា “សារៈសំខាន់ជាសាកលនៃទំនើបភាវូបនីយកម្មបែបផែនចិន”។ លោក ចាំង ហ្វឺង លេខាធិកាគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសសៀងហៃ លោកស្រីសាស្ត្រាចារ្យ Velia Govaere អតីតអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកូស្តារីកា និងលោក  Edmond Moukala ប្រធានទីស្នាក់ការប្រចាំម៉ាលីនៃអង្គការយូណេស្កូ បានថ្លែងសុន្ទរកថា។ អ្នកតំណាងដែលមកពីភាគីនានាបានពិគ្រោះពិភាក្សាអំពីប្រធានបទសំខាន់នៃសិក្ខាសាលានេះ។

គួរបញ្ជាក់ថា គេហទំព័រ និងគណនីសាធារណៈនៃសហគមន៍ CCAS សៀវភៅ“ចំណេះដឹងអំពីការស្រាវជ្រាវប្រទេស និងតំបន់៖ ចក្ខុវិស័យជាសាកល”ដែលជាសមិទ្ធផលសិក្សាស្រាវជ្រាវដំបូងរបស់ CCAS និងសៀវភៅ“សន្ទស្សន៍ពិភពលោកប្រចាំឆ្នាំ ២០២២” ត្រូវបានប្រកាសជាផ្លូវការក្នុងឱកាសនេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC