កិច្ចប្រជុំអន្តរជាតិស្តីពីការអប់រំភាសាចិនឆ្នាំ ២០២២ បើកសម្ពោធជាផ្លូវការ

发布时间:2022-12-19

នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ កិច្ចប្រជុំអន្តរជាតិស្តីពីការអប់រំភាសាចិនឆ្នាំ ២០២២ បើកសម្ពោធជាផ្លូវការនៅក្នុងក្រុងប៉េកាំង។ លោកជំទាវ ស៊ុន ឈុនឡាន ឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់ក្នុងកិច្ចប្រជុំនេះ។ ឯកឧត្តម ហួយ ជីនភឺង រដ្ឋមន្ត្រីក្រសួងអប់រំចិនធ្វើជាអ្នកសម្របសម្រួល។ លោក យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការភាសាចិន និងបរទេសលើកទី ១ ដែលបើកធ្វើព្រមពេលជាមួយកិច្ចប្រជុំនេះ។

វេទិកាស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការភាសាចិន និងបរទេសលើកទី ១ នេះរៀបចំដោយមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន និងបរទេសនៃស្រកួងការអប់រំចិន និងទទួលបន្ទុកអនុវត្តដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងទីភ្នាក់ងារបោះពុម្ពផ្សាយនៃការបង្រៀន និងស្រាវជ្រាវភាសាបរទេស ក្រោមប្រធានបទ“ការទាក់ទងគ្នា ផ្លាស់ប្តូរ និងយោគយល់៖ កសាងទំនុកចិត្ត និងបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈភាសា និងវប្បធម៌”។ ឯកឧត្តម ម៉ា ជីនហ្វេ ប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន និងបរទេស និងឯកឧត្តម អាលី ហ្សាស៊ីលី ឯកអគ្គរាជទូតប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំនៅប្រទេសចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកា។ លោកស្រីសាស្ត្រាចារ្យ វិន ឈីវហ្វាង ប្រធានមហាវិទ្យាល័យជាន់ខ្ពស់ស្រាវជ្រាវភាសា សៀ គួចាង នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងសុន្ទរកថាសំខាន់ក្នុងពិធីបើកវេទិកា។ ក្រៅពីនេះ អ្នកជំនាញការជាតិ និងអន្តរជាតិរាប់រយរូបដែលមកពីភាគីនានា និងអ្នកតំណាងនៃស្ថាប័នវប្បធម៌ចំនួនជាង ១០ បានចូលរួមក្នុងវេទិកានេះ។

គួរបញ្ជាក់ថា “គំនិតផ្តួចផ្តើមអំពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការភាសាអន្តរជាតិ”ដែលផ្តួចផ្តើមដោយមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន និងមានការចូលរួមពីស្ថាប័នភាសាអន្តរជាតិជាង ១០ ត្រូវបានប្រកាសក្នុងវេទិកានេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC