សិក្ខាសាលាស្តីពីការស្រាវជ្រាវសៀវភៅមេរៀនភាសាបរទេសលើកទី ១ និងកិច្ចប្រជុំស្តីពីការរៀបចំបង្កើតសមាគមស្រាវជ្រាវសៀវភៅមេរៀនភាសាបរទេស ប្រារឰជាផ្លូវការ

发布时间:2022-12-05

កាលពីថ្ងៃទី ២៦ ដល់ទី ២៧ ខែវិច្ឆិកា សិក្ខាសាលាស្តីពីការស្រាវជ្រាវសៀវភៅមេរៀនភាសាបរទេសលើកទី ១ និងកិច្ចប្រជុំស្តីពីការរៀបចំសមាគមស្រាវជ្រាវសៀវភៅមេរៀនភាសាបរទេស បានប្រារឰជាផ្លូវការ ក្រោមប្រធានបទ“ការស្រាវជ្រាវពីសៀវភៅមេរៀនភាសាបរទេស៖ ចក្ខុវិស័យអន្តរជាតិ និងនវានុវត្តន៍ក្នុងតំបន់”។ អ្នកជំនាញការជិតមួយម៉ឺនរូបបានជួបជុំគ្នាតាមអនឡាញ ដើម្បីពិគ្រោះពិភាក្សាគ្នាអំពីទិសដៅ និងមាគ៌ានៃការស្រាវជ្រាវសៀវភៅមេរៀនភាសាបរទេស ព្រមទាំងជំរុញការអភិវឌ្ឍ និងការច្នៃប្រឌិតអំពីសៀវភៅមេរៀនភាសាបរទេសពិសេសរបស់ប្រទេសចិន។ លោក ឆឹន ហួ អនុប្រធាននាយកដ្ឋានសៀវភៅមេរៀននៃក្រសួងការអប់រំចិន លោក វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោក លួ សៀនមីន ប្រធានសមាគមស្រាវជ្រាវប្រៀបធៀបភាសាអង់គ្លេស-ចិន បានអញ្ជើញចូលរួមពិធីបើកវេទិកានេះ។ លោក ស៊ុន យូវជុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ធ្វើជាអ្នកសម្របសម្រួលក្នុងពិធីនេះ។

វេទិកានេះចែកជា ៣ ផ្នែក គឺ សុន្ទរកថាសំខាន់ ការពិគ្រោះពិភាក្សាជំនាញ និងការលើកយោបល់។ អ្នកជំនាញការជាតិ និងអន្តរជាតិបានថ្លែងមតិ និងចែករំលែកបទពិសោធន៍អំពីការរៀបរៀង វិភាគ ប្រើប្រាស់ និងវាយតម្លៃចំពោះសៀវភៅមេរៀន ព្រមទាំងការប្រើប្រាស់សៀវភៅមេរៀន“ស្វែងយល់ពីប្រទេសចិនបច្ចុប្បន្ន” ការស្រាវជ្រាវសៀវភៅមេរៀនបរទេស ការស្រាវជ្រាវសៀវភៅមេរៀនភាសាបរទេសបែបទំនើប ការអភិវឌ្ឍសៀវភៅមេរៀនភាសាបរទេស និងគ្រូបង្រៀនជាដើម។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC