មហាវិទ្យាល័យសិក្សាអាស៊ីរៀបចំកិច្ចប្រជុំស្តីពីការស្នើសុំគម្រោងសិក្សាស្រាវជ្រាវឆ្នាំ ២០២៣

发布时间:2022-11-28

រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ មហាវិទ្យាល័យសិក្សាអាស៊ីបានរៀបចំកិច្ចប្រជុំស្តីពីការស្នើសុំគម្រោងសិក្សាស្រាវជ្រាវឆ្នាំ ២០២៣ ក្រោមអធិបតីភាពរបស់លោក គូ ចាយូន អនុប្រធានមហាវិទ្យាល័យសិក្សាអាស៊ី។ គ្រូបង្រៀនដែលមានបំណងស្នើសុំគម្រោងសិក្សាស្រាវជ្រាវថ្នាក់ខេត្ត(ក្រសួង) និងថ្នាក់ជាតិនៅឆ្នាំ ២០២៣ បានចូលរួមក្នុងកិច្ចប្រជុំនេះ។

អង្គប្រជុំបានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅអំពីប្រធានបទ ទិសដៅ និងមុខវិជ្ជាឯកទេសនៃការស្នើសុំគម្រោងសិក្សាស្រាវជ្រាវលើកនេះ។ គ្រូបង្រៀនដែលធ្លាប់បានទទួលការជោគជ័យក្នុងការស្នើសុំគម្រោងសិក្សាស្រាវជ្រាវបានធ្វើការបូកសរុប និងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីជួយដល់គ្រូបង្រៀនផ្សេងទៀតក្នុងការស្នើសុំគម្រោងសិក្សាស្រាវជ្រាវថ្នាក់ខេត្ត និងថ្នាក់ជាតិ។

គួរបញ្ជាក់ថា មហាវិទ្យាល័យសិក្សាអាស៊ីនឹងបន្តផ្តល់ការគាំទ្រតាមគ្រប់ទម្រង់ដល់គ្រូបង្រៀនដែលមានបំណងចង់ចូលរួមការស្នើសុំគម្រោងសិក្សាស្រាវជ្រាវទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីជំរុញការអភិវឌ្ឍការងារសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រឱ្យទទួលបាននូវសមិទ្ធផលកាន់តែច្រើន។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC