វេទិកាអន្តរជាតិស្តីពីការផ្សព្វផ្សាយវប្បធម៌ចិនឆ្នាំ ២០២២ ប្រារឰនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2022-11-21

នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ វេទិកាអន្តរជាតិស្តីពីការផ្សព្វផ្សាយវប្បធម៌ចិនឆ្នាំ ២០២២ ដែលរៀបចំដោយមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌នៃអគ្គនាយកដ្ឋានភាសាបរទេសចិន វិទ្យាស្ថានផ្សព្វផ្សាយវប្បធម៌ចិនអន្តរជាតិនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអរិយធម៌ចិននៃវិទ្យាស្ថានវប្បធម៌ចិន បានប្រារឰនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។

ឯកឧត្តម ជាំង ជីនគួ សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ និងសាសនា ឯកឧត្តម ជី លីន អនុប្រធានទី ១ នៃវិទ្យាស្ថានវប្បធម៌ចិន លោក ទូ ចាន់យាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភាសាបរទេសចិន ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការ និងជាលេខាបក្សរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម លួ សៀនលាំង លេខាបក្សរង និងជាអនុប្រធានសារមន្ទីរវាំងចាស់ និងឯកឧត្តម ចា តឹយ៉ុង អគ្គលេខាធិការនៃសមាគមលទ្ធិខុងជឺអន្តរជាតិ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកានេះ។ ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមការផ្លាស់ប្តូរជាមួយភ្ញៀវកិត្តិយសមុននឹងពិធីបើកវេទិកា។

វេទិកានេះរៀបចំក្រោមប្រធានបទ“ការផ្សព្វផ្សាយអន្តរជាតិអំពីវប្បធម៌ចិនក្នុងយុគសម័យថ្មី និងការសិក្សាទៅវិញទៅមករវាងអរិយធម៌ចិននិងបរទេស” ដោយបានអញ្ជើញអ្នកជំនាញការល្បីឈ្មោះ និងអ្នកឆ្នើមក្នុងវិស័យនេះ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវប្រទេសចិនវ័យក្មេងដែលមកពីប្រទេសរុស្ស៊ី អាហ្វ្រិក និងអាមេរិកឡាទីនជាដើម ដើម្បីស្វែងរកតម្លៃ និងសារៈសំខាន់នៃវប្បធម៌ចិនក្នុងសម័យទំនើប ព្រមទាំងសន្ទនាគ្នាអំពីការកសាងសហគមន៍វាសនារួមរបស់មនុស្សជាតិ។ គួរបញ្ជាក់ថា មានអនុវេទិកាចំនួន ៤ បានរៀបចំឡើងក្នុងឱកាសនេះ ក្រោមប្រធានបទ“ការសិក្សាអរិយធម៌ទៅវិញទៅមក និងការតភ្ជាប់គ្នារវាងចិន និងបរទេស” “ឌីជីថលូបនីយកម្មនៃវប្បធម៌ និងការផ្សព្វផ្សាយអន្តរជាតិ” “សហគ្រាសអន្តរជាតិ និងការផ្សព្វផ្សាយវប្បធម៌” “អ្នកសិក្សាប្រទេសចិនវ័យក្មេង និងការផ្សព្វផ្សាយវប្បធម៌ចិន” ដើម្បីរួមគ្នាពិគ្រោះពិភាក្សាអំពីការផ្សព្វផ្សាយវប្បធម៌ចិនលើពិភពលោក។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC